មានផែនការច្បាស់លាស់! មុនមកដឹកនាំ Spurs លោក Conte បានស្នើលុយធំ និងទាមទារចង់បានកីឡាករ៦នាក់នេះ - TrueID

មានផែនការច្បាស់លាស់! មុនមកដឹកនាំ Spurs លោក Conte បានស្នើលុយធំ និងទាមទារចង់បានកីឡាករ៦នាក់នេះ

November 2, 2021

បរទេស៖ លោក Antonio Conte ត្រូវបានគេរាយការណ៍មកថាលោកបានសម្រិតសម្រ៉ាំងបញ្ជីឈ្មោះកីឡាករ ៦ នាក់ហើយស្រេចដើម្បីនាំចូលមកកាន់ទឹកដីអង់គ្លេស, មុនពេលលោកទទួលដំណែងមកដឹកនាំTottenham Hotspur ជំនួសលោក Nuno Espirito Santo

  លោក Antonio Conte
  លោក Antonio Conte

បន្ទាប់ពីលោកNuno ត្រូវបានSpurs បណ្តេញចេញពីតំណែងកាលពីថ្ងៃច័ន្ទ កន្លងទៅ,អតីតអ្នកចាត់ការរបស់ Chelsea ត្រូវបានគេដឹងថាអាចនឹងមកកាន់តំណែងបន្តដោយទទួលបានកុងត្រារយៈពេល ២ ឆ្នាំ, ប៉ុន្តែយ៉ាងណាគឺនៅរង់ចាំតែការប្រកាសជាផ្លូវការប៉ុណ្ណោះ។

  លោក Nuno EspiritoSanto
  លោក Nuno EspiritoSanto

យោងតាមរបាយការណ៍របស់គេហទំព័រCalciomercato បានឱ្យដឹងថា, លោក Conte បានដាក់ការស្នើសុំទឹកប្រាក់ចំនួន ២៨០ លានអឺរ៉ូ ឬប្រមាណជា (៣២៥ លានដុល្លាអាមេរិក)ដើម្បីនាំចូលកីឡាករថ្មីៗមកកាន់ទឹកដៅ Tottenham, ហើយក្នុងនោះមានកីឡាករចំនួន ៦នាក់ដែលអ្នកចាត់ការសញ្ជាតិ អ៊ីតាលី ចង់បាន។

Federico Chiesa និង Matthijs de Ligt
Federico Chiesa និង Matthijs de Ligt

បញ្ជីឈ្មោះកីឡាករទាំង៦ នាក់នោះមានដូចជា Federico Chiesa និង Matthijs de Ligt របស់ Juventus, ខ្សែការពារ Stefan de Vrij និងខ្សែបម្រើ MarceloBrozovic របស់ InterMilan, ខ្សែការពារកណ្តាលAlessio Romagnoli របស់ AC Milan និងកីឡាករមួយរូបទៀតគឺខ្សែប្រយុទ្ធ Dusan Vlahovic របស់ Fiorentina

Stefan de Vrij និង Marcelo Brozovic
Stefan de Vrij និង Marcelo Brozovic
Alessio Romagnoli
Alessio Romagnoli
Dusan Vlahovic
Dusan Vlahovic

ប្រភព៖​ Sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...