បរទេស៖ ក្លិប Manchester United ត្រូវបានរាយការណ៍ថា ពួកគេគ្រោងនឹង បើកទ្វារឲ្យ ខ្សែការពារ ចំនួន ៥នាក់ចេញ នៅក្នុងរដូវក្តៅនេះ។
ជាការពិតណាស់ មកទល់ពេលនេះហើយ ក្លិប Man Utd នៅមិនទាន់រកកីឡាករចំណូលថ្មីម្នាក់ណាបានឡើយ ក៏ប៉ុន្តែការរុះរើ កីឡាករចាស់ៗចេញ គឺ មានភាពក្តៅគគុកខ្លាំង ដោយសារតែលោក Erik Ten Hag មានគម្រោងរៀបចំ ប្រព័ន្ធលេងថ្មីនៅក្នុងក្រុម។
បើយោងទៅតាមសារកាសែត Manchester Evening News បានចុះផ្សាយឲ្យដឹងថា កីឡាករទាំង ៥នាក់ដែលត្រៀមនឹងលក់ចេញនោះរួមមាន កីឡាករ Eric Bailly, Axel Tuanzebe, Brandon Williams, Aaron Wan-Bissaka និង Phil Jones៕
ប្រភព៖ Sportbible