ស្បៃគ្របពណ៌ខ្មៅដែលស្តេច កាតាប្រទានឱ្យថ្ងៃលើកពាន WC ពេលនេះមានគេដេញថ្លៃចង់ទិញពី Messi ក្នុងតម្លៃរហូតដល់ទៅ... - TrueID

ស្បៃគ្របពណ៌ខ្មៅដែលស្តេច កាតាប្រទានឱ្យថ្ងៃលើកពាន WC ពេលនេះមានគេដេញថ្លៃចង់ទិញពី Messi ក្នុងតម្លៃរហូតដល់ទៅ...

December 24, 2022

បរទេស៖ Lionel Messi ត្រូវបានគេផ្តល់ជូននូវតម្លៃចំនួន១ លានដុល្លារអាមេរិក សម្រាប់ស្បៃគ្របពណ៌ខ្មៅ (Bisht) ដែលស្តេចនៃប្រទេសកាតាបានផ្តល់ជូន អំឡុងពេលឡើងទទួលពាន World Cupកាលពីថ្ងៃ អាទិត្យ ទី ១៨ ខែ ធ្នូ កន្លងទៅ។

Lionel Messi
Lionel Messi

ជាការពិតណាស់ Messi បានសម្រេចនូវក្តីសុបិនរបស់ខ្លួន បន្ទាប់ពីជួយឱ្យ អាហ្សង់ទីន ឈ្នះពាន WorldCup ជាលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រ និងជាលើកដំបូងនៅក្នុងអាជីពខ្លួនក្រោយយកឈ្នះ បារាំង នៅវគ្គផ្តាច់ព្រ័ត្តក្នុងលទ្ធផល ៤-២ នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ បន្ទាប់ពីបញ្ចប់ការប្រកួត ១២០នាទីពេញ ពួកគេស្មើគ្នា ៣-៣។

យ៉ាងណាមិញ នៅពេលឡើងទទួលពាន WorldCup ប្រធានក្រុមវ័យ ៣៥ ឆ្នាំ Lionel Messi ត្រូវបានស្តេចនៃប្រទេសកាតា បានប្រទានស្បៃគ្របពណ៌ខ្មៅ (Bisht) ពាក់នៅលើខ្លួន ដែល Bisht នេះត្រូវបានគេដឹងថាជាអត្តសញ្ញាណ និងជាទ្រព្យសម្បត្តិរបស់ប្រទេស អារ៉ាប់ ដើម្បីបំពាក់ទៅលើអ្នកមុខអ្នកការ,អ្នកមានឋានៈ, និងស្តេចតែប៉ុណ្ណោះ។

Lionel Messi
Lionel Messi

លោក Ahmed Al Barwani ដែលជាមាជិកសភានៅក្នុងប្រទេស អូម៉ង់ ហាក់ពេញចិត្តពេញថ្លើមចំពោះស្បៃគ្របBisht នេះជាខ្លាំង ហើយលោកបានប្រកាសចង់ទិញ Bisht នេះពី Messi ក្នុងតម្លៃ ១លានដុល្លារអាមេរិកទៀតផង។

ទាក់ទងនឹងរឿងខាងលើ, លោក AlBarwani បានបង្ហោះនៅលើ Twitter យ៉ាងដូច្នេះថា៖

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...