ល្អណាស់! Man UTD កំពុងតែចរចារគ្នាដើម្បីយកកីឡាកររូបនេះមករួមក្រុម - TrueID

ល្អណាស់! Man UTD កំពុងតែចរចារគ្នាដើម្បីយកកីឡាកររូបនេះមករួមក្រុម

January 5, 2023

អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា កំពុងបើកកិច្ចចរចារជាមួយ Crystal Palace ក្នុងការចង់ខ្ចីជើងអ្នកចាំទី Jack Butland រហូតដល់បញ្ចប់រដូវកាល។

  អ្នកចាំទី Jack Butland
  អ្នកចាំទី Jack Butland

ជាការពិតណាស់​ លោក Ten Hag កំពុងតែព្យាយាមខ្លាំងមែនទែន ដើម្បីស្វែងរកអ្នកចាំទិថ្មីមកធ្វើជាដៃទី២ ឲ្យ David De Gea បន្ទាប់ពី Martin Dubravka បានវិលត្រឡប់មកកាន់ Newcastle United វិញក្រោយចូលរួមបានកន្លះរដូវកាល។

បើយោងទៅតាមរបាយការណ៍ចុះផ្សាយមួយចំនួនបានលើកឡើងថា Man UTD ចង់បាន Butland មករួមក្រុមដើម្បីលេងក្នុងការប្រកួតទល់នឹង Everton និង Charlton នៃពានរង្វាន់ FA Cup និង Carabao Cup ក៏ជាពេលវេលាដើម្បីឲ្យ De Gea បានសម្រាកផងដែរ ខណៈ ក្លិបកំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចារគ្នាជាមួយនឹង Crystal Palace៕

  អ្នកចាំទី Jack Butland
  អ្នកចាំទី Jack Butland

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...