ក្រោយឈ្នះយប់មិញ អ្នកគាំទ្របារាំងបាននាំគ្នាសរសើរកីឡាកររូបនេះមិនដាច់ពីមាត់ ហើយថាគេស័ក្តិសមឈ្នះពានបាល់មាសណាស់ - TrueID

ក្រោយឈ្នះយប់មិញ អ្នកគាំទ្របារាំងបាននាំគ្នាសរសើរកីឡាកររូបនេះមិនដាច់ពីមាត់ ហើយថាគេស័ក្តិសមឈ្នះពានបាល់មាសណាស់

December 11, 2022

បរទេស៖ អ្នកគាំទ្រ បានបង្ហាញការកោតសរសើរជាខ្លាំងទៅកាន់ខ្សែបម្រើប្រយុទ្ធ AntoineGriezmann របស់ក្រុមជម្រើសជាតិ បារាំង បន្ទាប់ពីក្រុមរហស្សនាមមាន់គកទទួលជ័យជម្នះទៅលើក្រុមជម្រើសជាតិ អង់គ្លេស យប់មិញ។

Antoine Griezmann
Antoine Griezmann

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup យប់មិញ បារាំង បានទទួលជ័យជម្នះទៅលើក្រុម អង់គ្លេស ២-១ កក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។

ដ្បិតនៅក្នុងការប្រកួតខាងលើ Griezmannមិនបានចូលរួមចំណែករកគ្រាប់បាល់ស៊ុតបញ្ចូលទីប៉ុន្តែរូបគេបានចូលរួមចំណែកបញ្ជូន (assist) ២ គ្រាប់យ៉ាងសំខាន់ ជួយឱ្យបារាំងយកជ័យជម្នះទៅលើក្រុមតោកំណាចអង់គ្លេស។

Antoine Griezmann
Antoine Griezmann

ក្រោយបញ្ចប់ការប្រកួត,អ្នកគាំទ្របាននាំគ្នាបង្ហោះសារនៅលើ Twitter យ៉ាងដូច្នេះថា៖

អ្នកគាំទ្របារាំង
អ្នកគាំទ្របារាំង
អ្នកគាំទ្របារាំង
អ្នកគាំទ្របារាំង
អ្នកគាំទ្របារាំង
អ្នកគាំទ្របារាំង

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...