ចប់ហើយ! តារាឆ្នើមរបស់ Juventus រូបនេះ នឹងអវត្តមានពីលើទីលានរយៈពេល ២ ខែ - TrueID

ចប់ហើយ! តារាឆ្នើមរបស់ Juventus រូបនេះ នឹងអវត្តមានពីលើទីលានរយៈពេល ២ ខែ

July 16, 2021

បរទេស៖ យោងតាមរបាយការណ៍របស់ Goal បានឱ្យដឹងថា ខ្សែបម្រើឆ្នើមរបស់ក្រុម Juventus កីឡាករ Arthur នឹងខកខានការចាប់ផ្តើមរដូវកាលថ្មីនៃក្របខណ្ឌSerie A បន្ទាប់ពីគាត់ត្រូវបានគេគ្រោងនឹងធ្វើការវះកាត់ជង្គង់រយៈពេលវែង។

Arthur
Arthur

កីឡាករសញ្ជាតិ ប្រេស៊ីល រូបនេះនឹងត្រូវដាក់ឱ្យសម្រាកនៅក្រៅទីលានរយៈពេល២ ខែបន្ថែមទៀត ខណៈរដូវកាលថ្មីគឺជិតនឹងចាប់ផ្តើមនៅពេលខាងមុខនេះ,ប៉ុន្តែគាត់អាចនឹងត្រឡប់មកវិញបានទាន់ពេល នៅពេលដែលការប្រកួត ChampionsLeague ចាប់ផ្តើមដំណើរការ។

Arthur
Arthur

ដំណឹងមួយនេះ ក៏អាចជាផលប៉ះពាល់ដល់ក្រុមរបស់លោកMassimiliano Allegri ផងដែរ,ស្របពេលដែលគ្រូបង្វឹករូបនេះ បានត្រឡប់មកកាន់ទឹកដី Turin វិញ ក្រោយចាកចេញរយៈពេល ៣ ឆ្នាំ, ហើយនៅពេលនេះលោកកំពុងតែដាក់គោលដៅ ចង់ឱ្យទម្រង់លេងរបស់ក្រុមអាចល្អប្រសើរឡើងមកវិញ៕

Massimiliano Allegri 
Massimiliano Allegri 

ប្រភព៖​ Goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...