អង់គ្លេស៖ ក្លិប Manchester United បានបញ្ជាក់យ៉ាងច្បាស់ថា ក្លិបនឹងដាក់លក់កីឡាករចំនួនប្រាំបីនាក់សម្រាប់ទីផ្សារដោះដូរកីឡាករមុខនេះ ហើយ ក្នុងនោះក៏មានអ្នកចាំទី Sergio Romero និង Joel Pereira។
ជាការពិតណាស់ Romero មានបំណងចង់ចាកចេញពី Man Utd តាំងពីទីផ្សារដោះដូរកីឡាករកន្លងផុតទៅពីរដង ប៉ុន្តែ មិនបានទទួលជោគជ័យឡើយ។ យ៉ាងណាក្តីវត្តមានមកដល់របស់ Dean Henderson កាន់តែធ្វើឲ្យរូបគេមិនមានឱកាសក្នុងការបង្ហាញខ្លួន ហើយ ចាប់តាំងពីឆ្នាំ២០១៥ ខ្លួនទើបតែបង្ហាញខ្លួនបាន៦១ប្រកួតតែប៉ុណ្ណោះ។
សម្រាប់ Pereira គឺ នឹងចាកចេញដូចគ្នាបន្ទាប់ពីលេងបានតែមួយប្រកួតប៉ុណ្ណោះ និង ត្រូវបានក្លិបដាក់ឲ្យក្រុមផ្សេងៗខ្ចីជើងជាហូរហែរចំនួនប្រាំមួយក្លិបហើយ។
ក្រៅពី Romero និង Pereira កីឡាករប្រាំមួយនាក់ទៀតដែលក្លិបនឹងអនុញ្ញាតឲ្យចាកចេញរួម គឺ ជាកីឡាករយុវជនដែលរួមមាន Jacob Carney,Mark Helm, Lestyn Hughes, midfielder Arnau Puigmal, Max Taylor និង Aliou Traore៕
ប្រភព៖ goal