Messi ធ្លាប់អន់ចិត្តនឹងលោក Pep កាលគ្រាមួយដែលលោកបានចុះកុងត្រាយកខ្សែប្រយុទ្ធម្នាក់នេះមក Barca - TrueID

Messi ធ្លាប់អន់ចិត្តនឹងលោក Pep កាលគ្រាមួយដែលលោកបានចុះកុងត្រាយកខ្សែប្រយុទ្ធម្នាក់នេះមក Barca

April 2, 2021

អឺរ៉ុប៖ជាការពិតណាស់ ZlatanIbrahimovic បានរួមរស់ជាមួយក្រុមអ្នកមានបុណ្យFC Barcelona ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះហើយពេលនោះក៏ធ្លាប់មានរឿងកើតឡើងដែលស្ទើរតែមិនគួរឱ្យជឿផងដែរ ខណៈការមកដល់របស់ Zlatanនេះហើយបានធ្វើឱ្យ Lionel Messiហាក់មានការព្រួយបារម្ភចំពោះតំណែងក្នុងការបង្ហាញខ្លួនជម្រើសដំបូងរបស់ខ្លួនរហូតដល់ថ្ងៃមួយគេបានផ្ញើរសារទៅកាន់លោក Pep Guardiola ផ្ទាល់ទៀតផង។

Lionel Messi 
Lionel Messi 

គួររម្លឹកដែរថាលោក Guardiola បានចុះកុងត្រាយកកីឡាករIbrahimovic ពីក្រុមInter Milan កាលពីឆ្នាំ២០១៩ កន្លងទៅ ស្របពេលជាមួយគ្នានេះខ្សែប្រយុទ្ធកណ្តាល Samuel Eto’o ក៏បានចាកចេញពីក្រុមអ្នកមានបុណ្យផងដែរ។ប៉ុន្តែជារួមបុរសសញ្ជាតិស៊ុតអ៊ែតបានស្នាក់នៅទឹកដីប្រទេសអេស្ប៉ាញត្រឹមតែ ១ រដូវកាលប៉ុណ្ណោះបន្ទាប់មកគាត់ក៏បានទៅចូលរួមជាមួយនឹងក្រុម AC Milan វិញ។

Lionel Messi និង Zlatan Ibrahimovic
Lionel Messi និង Zlatan Ibrahimovic

ក្នុងនោះដែរទោះបីការមកដល់របស់ Zlatan ត្រឹមតែរយៈពេលខ្លីក៏ដោយ ប៉ុន្តែ Messi ពិតជាមានការព្រួយបារម្ភចំពោះតំណែងរបស់ខ្លួននៅBarca មែនទែន។ការមកដល់របស់ Zlatan នេះហើយ ដែលធ្វើឱ្យ Messi ត្រូវបង្ខំចិត្តទាក់ទងទៅអ្នកចាត់ការលោក PepGuardiola ដោយផ្ទាល់។

Lionel Messi និង Pep Guardiola
Lionel Messi និង Pep Guardiola

យោងតាមការបង្ហាញនៅក្នុងកំណត់ត្រាមួយដែលត្រូវបានបោះពុម្ពនៅក្នុងសៀវភៅ Sebastian Fest និង Alex Juillard បានដកស្រង់ការផ្ញើសាររបស់ Messiទៅកាន់លោក Pepយ៉ាងដូច្នេះថា៖

ទោះបីជាគេគ្រប់គ្នាបានដឹងរួចហើយថាMessi គឺជាកីឡាករដ៏ល្អបំផុតនៅលើភពផែនដីនេះរួចបាត់ទៅហើយប៉ុន្តែម្ចាស់ពាន Ballon d’Or សម័យ នៅតែមានការព្រួយបារម្ភថាគាត់នឹងមិនអាចបង្ហាញខ្លួនបានគ្រប់ពេលឱ្យក្លិប។

Lionel Messi
Lionel Messi

យោងតាមកំណត់ត្រារបស់សៀវភៅនោះដដែលបានបន្ថែមទៀតថា៖

ប្រភព៖​ Queenz Foot

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...