ចប់ហើយ! កីឡាករជម្រើសជាតិបារាំងបីនាក់ ធ្លាក់ខ្លួនឈឺមុនប្រកួត វគ្គផ្ដាច់ព្រ័ត្រ ទល់នឹង អាហ្សង់ទីន - TrueID

ចប់ហើយ! កីឡាករជម្រើសជាតិបារាំងបីនាក់ ធ្លាក់ខ្លួនឈឺមុនប្រកួត វគ្គផ្ដាច់ព្រ័ត្រ ទល់នឹង អាហ្សង់ទីន

December 17, 2022

 កាតា៖ សារព័ត៌មាន L'Equipe បានចុះផ្សាយថា កីឡាករ Kingsley Coman ជាកីឡាករទីបី បន្ទាប់ពី Adrien Rabiot និង Dayot Upamecano ដែលបានធ្លាក់ខ្លួនឈឺ នូវជំងឺស្រដៀងទៅនឹងផ្ដាសាយធំ។​

កីឡាករ Kingsley Coman
កីឡាករ Kingsley Coman

មកទល់ពេលនេះ ក្រុមជម្រើសជាតិបារាំង កំពុងហ្វឹកហាត់ត្រៀមខ្លួនប៉ះ អាហ្សង់ទីន នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនាថ្ងៃទី១៨ខែធ្នូខាងមុខ។​

​ក្រុមជម្រើសជាតិ បារាំង
​ក្រុមជម្រើសជាតិ បារាំង

យ៉ាងណាមិញ មានបញ្ហាខ្លះបានកើតឡើងក្នុងជំរុំហ្វឹកហាត់របស់ ក្រុមការពារតំណែងជើងឯកមួយនេះ បន្ទាប់ពី Upamecano ជាកីឡាករទីមួយដែលបានធ្លាក់ខ្លួនឈឺបន្ទាប់ពីការប្រកួតទល់នឹង អង់គ្លេស នេះបើយោងតាមការលើកឡើងរបស់លោក Didier Deschamps ។​

ក្រុមជម្រើសជាតិ បារាំង
ក្រុមជម្រើសជាតិ បារាំង

ឥលូវនេះ Kingley Coman ពុំបានហ្វឹកហាត់និងញ៉ាំអាហារថ្ងៃត្រង់ជាមួយក្រុមនោះទេដើម្បីបង្ការកុំឲ្យមានការឆ្លងរាលដាល ខណៈដែលគេជឿថា អាកាសធាតុក្ដៅហែងនៅ ប្រទេសកាតា ជាមូលហេតុដែលនាំឲ្យសុខភាពកីឡាករមិនសូវល្អ៕

ក្រុមជម្រើសជាតិ បារាំង
ក្រុមជម្រើសជាតិ បារាំង
ក្រុមជម្រើសជាតិ បារាំង
ក្រុមជម្រើសជាតិ បារាំង
ក្រុមជម្រើសជាតិ បារាំង
ក្រុមជម្រើសជាតិ បារាំង

ប្រភព៖​ mirror

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...