អឺរ៉ុប៖ កីឡាករ Joao Cancelo ត្រូវបានជំនួសដោយកីឡាករDiogo Dalot នៅក្នុងបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិព័រទុយកាល់ ដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍ Euro ២០២០ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩។
ជាការពិតណាស់ Cancelo ត្រូវបានជាប់នៅក្នុងជម្រើសកីឡាករ ២៦ នាក់ចុងក្រោយរបស់អ្នកចាត់ការលោក FernandoSantos ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ EuropeanChampionship បន្ទាប់ពីខ្សែការពារស្លាបស្តាំរូបនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយក្រុមManchester City ឱ្យឈ្នះជើងឯក PremierLeague និង Carabao Cup នារដូវកាល ២០២០-២០២១ នេះ។
បុរសវ័យ ២៧ ឆ្នាំត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកនាំលេងដ៏សំខាន់របស់ក្រុមបច្ចខែល នាយុទ្ធនាការរដូវក្តៅនេះ, ប៉ុន្តែជាអកុសលគាត់ស្រាប់តែឆ្លងនូវជំងឺកូវីដ-១៩មុនការប្រកួតបើកឆាកជាមួយក្រុម ហុងគ្រី នៅថ្ងៃអង្គារនេះ៕
ប្រភព៖ Goal