បរទេស៖ ក្របខណ្ឌ PremierLeague គឺសម្បូរទៅដោយកីឡាករដែលមានទេព្យកោសល្យជាច្រើន។ ក្នុងនោះអតីតខ្សែបម្រើស្លាបរបស់ក្រុមManchester United លោក Ryan Giggs បានជាប់ជាកីឡាករដែលបញ្ជូន (assist) ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃក្របខណ្ឌ Premier League ពោលក្នុងចំណោមការបង្ហាញខ្លួន ៦៣២ ប្រកួតកន្លងមក លោកបញ្ជូនបាន ១៦២ ដង។
ចំណែកឯអតីតវីរៈបុរសរបស់ Arsenalនិង Chelsea ខ្សែបម្រើ Cesc Fabregas ជាប់ចំណាត់ថ្នាក់លេខ២ ដោយការបង្ហាញខ្លួនសរុប ៣៥០ ប្រកួត រូបគេសម្រេចការបញ្ជូលបាន ១១១ ដង។ ហើយជើងចាស់របស់Manchester United គឺ Wayne Rooney បានឈរនៅតំណែងលេខ ៣ ពោលសម្រាប់ការបង្ហាញខ្លួនឱ្យ Everton និង Man UTD ចំនួន ៤៩១ប្រកួត រូបគេបញ្ជូនបាន ១០៣ ដង។
ជាមួយគ្នានោះ លោក DennisBergkamp, Frank Lampard, David Silva និង DavidBeckham ក៏ជាប់នៅក្នុងតារាងនៃកីឡាករដែលបញ្ជូនច្រើនជាងគេបំផុតប្រចាំPremier League ផងដែរ។ ខណៈកីឡាករបច្ចុប្បន្នដែលកំពុងលេងនៅលីគកំពូលរបស់អង់គ្លេស មានតែ ២ រូបប៉ុណ្ណោះ ក្នុងនោះមាន James Milner របស់ Liverpool និង Kevinde Bruyne របស់ Manchester City។
ខាងក្រោមនេះ គឺជាតារាងនៃអតីតកីឡាករ និងកីឡាករបច្ចុប្បន្នទាំង ១០ រូប ដែល assist បានច្រើនជាងគេប្រចាំ Premier League៖
ប្រភព៖ Goal