ញាក់សាច់! PSG ប្រុងជះលុយ ២៥០លាន ដើម្បីទិញយក កីឡាករ R.Madrid រូបនេះ មករួមក្រុម - TrueID

ញាក់សាច់! PSG ប្រុងជះលុយ ២៥០លាន ដើម្បីទិញយក កីឡាករ R.Madrid រូបនេះ មករួមក្រុម

September 18, 2022

បរទេស៖ យោងទៅតាមសារកាសែត El Nacional បានចុះផ្សាយឲ្យដឹងថា ក្លិប Paris Saint Germain ត្រូវបង់ផ្តាច់កុងត្រាតម្លៃ ២៥០លានអឺរ៉ូ ប្រសិនបើពួកគេចង់បាន ខ្សែការពារស្លាប Ferland Mendy ពី Real Madrid មករួមក្រុម។

រូបភាព
រូបភាព

ជាការពិតណាស់ PSG នៅតែចិញ្ចឹមចិត្តចង់បាន Mendy មករួមក្រុមវិញ តាំងពី Mendy នៅមានវ័យ ១៧ឆ្នាំ មកម្ល៉េះ។ ពោលគឺ PSG ចង់បាន Mendy តាំងពីគេប្រកបអាជីពនៅក្លិប Lyon ក៏ប៉ុន្តែត្រូវបរាជ័យ ដោយសារ R.Madrid លូកថ្លើមបានមុន។

រូបភាព
រូបភាព

យ៉ាងណាមិញ បើយោងទៅតាមប្រភពខាងលើដដែល លោក Florentino Perez ដែលជាប្រធានក្លិប R.Madrid លែងចង់ធ្វើការចរចាជាមួយក្លិប PSG បន្តទៀតហើយ ចាប់តាំងពី ទីផ្សារចង់បាន Mbappe មករួមក្រុម តែបរាជ័យមកម្ល៉េះ៕

ប្រភព៖​ ​sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...