បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Liverpool កីឡាករ Mohamed Salah ទំនងជាអាច ផ្លាស់ទៅក្លិបយក្សនៅអង់គ្លេសណាមួយ ប្រសិនបើការចរចារបន្តកុងត្រាជាមួយក្រុម មិនបានសម្រេច។
ជាការពិតណាស់ កុងត្រារបស់ Salah នឹងត្រូវផុតកំណត់នៅរដូវក្តៅ ក្នុងឆ្នាំ២០២៣ ទេ ក៏ប៉ុន្តែ ក្លិប Liverpool ហាក់ដូចជាមិនទាន់ឃើញបើកការចរចាអ្វីឡើយ ចំពោះការបន្តកុងត្រាថ្មីរបស់គេ ដែលជាហេតុធ្វើឲ្យក្លិបធំៗមួយចំនួនបើកការចាប់អារម្មណ៍ទៅលើរូបគេដូចគ្នា។ គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលនេះ Salah បង្ហាញខ្លួនបាន ៤៨ប្រកួត រកគ្រាប់បាល់បាន ៣០គ្រាប់ និង បញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន ១៦ដង។
បើយោងទៅតាមសារកាសែត The Athletic បានចុះផ្សាយឲ្យដឹងថា Salah បានចរចារជាមួយ Liverpool អស់រយៈពេលជាងមួយឆ្នាំហើយ ចំពោះការបន្តកុងត្រានេះ ហើយថែមទាំងគ្មានការចរចារទល់មុខគ្នាអស់រយៈពេលជាង ៦ខែទៀត ចំពោះប្រាក់ខែរបស់ Salah។ ទោះជាយ៉ាងណាក្តី ប្រសិនបើការបន្តកុងត្រានេះ មិនបានសម្រេចទេ Salah នឹងបន្តលេងនៅទឹកដីអង់គ្លេសដដែល ក៏ប៉ុន្តែអាចនឹងជាមួយ ក្លិបផ្សេងទៀត ក្រៅពីហង្សក្រហម៕
ប្រភព៖ sportsmole