មែនក៏អី? លេចឮថា Marcelo ត្រៀមផ្លាស់មកក្លិបនៅ PL មួយនេះ - TrueID

មែនក៏អី? លេចឮថា Marcelo ត្រៀមផ្លាស់មកក្លិបនៅ PL មួយនេះ

September 2, 2022

អង់គ្លេស៖ យោងតាមអ្នកកាសែត Marti Miras បានចុះផ្សាយថា ខ្សែការពារ Marcelo ដែលជាអតីតប្រធានក្រុម Real Madrid កាន់តែកៀកក្នុងការផ្ទេរទៅក្លិប Leicester City នៅក្របខណ្ឌ Premier League ឯប្រទេសអង់គ្លេសហើយ។

ខ្សែការពារ Marcelo
ខ្សែការពារ Marcelo

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងត្រូវគេរំពឹងទុកថានឹងមកធ្វើតេស្តសុខភាពនៅ King Power ហើយចុះកុងត្រាជាមួយក្លិបរយៈពេលមួយឆ្នាំ គឺមានសុពុលភាពរហូតដល់ខែមិថុនាឆ្នាំ២០២៣។

ខ្សែការពារ Marcelo
ខ្សែការពារ Marcelo

Marcelo បានក្លាយជាកីឡាករដែលមិនទាន់មានក្លិបលេងតាំងពីចាកចេញពី Real Madrid កាលពីចុងបញ្ចប់រដូវកាលមុន បន្ទាប់ពីចំណាយពេលជាង ១៥ឆ្នាំស្នាក់នៅក្លិប។រូបគេបង្ហាញខ្លួនបាន ៥៤៦ប្រកួត និងរកបាន៣៨គ្រាប់។

ខ្សែការពារ Marcelo
ខ្សែការពារ Marcelo

Marcelo បានឈ្នះពាន Champions League ប្រាំដង និង La Liga ៦ដងព្រមទាំងពាន Club World Cup ៤ដងផងដែរ៕

ខ្សែការពារ Marcelo
ខ្សែការពារ Marcelo

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...