អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងទិញយកកីឡាករ Enzo Fernandez នៃក្រុមជម្រើសជាតិអាហហ្សង់ទីនហើយ។
សារព័ត៌មាន The Mirror បានផ្សាយថា ក្លិប Benfica បានយល់ព្រមលក់ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមកឲ្យ ភាគីលោក Jurgen Klopp ហើយ។
Fernandez បានផ្ទេរមកកាន់ Benfica កាលពីរដូវក្ដៅឆ្នាំនេះឯង ក្នុងតម្លៃត្រឹម១៨លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៩.១ លានដុល្លារ)ប៉ុន្តែគេមិនច្បាស់ទេថា Liverpool ទិញខ្សែបម្រើវ័យ២១ឆ្នាំនេះក្នុងតម្លៃប៉ុន្មាន។
គួរបញ្ជាក់ផងដែរថា Enzo Fernandez បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាហ្សង់ទីននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយរកបាន ១គ្រាប់៕
ប្រភព៖ football-espana