បរទេស៖ នាល្ងាចថ្ងៃ ពុធ ម្សិលមិញនេះ លោក Thomas Tuchel ត្រូវបាន Chelsea បណ្តេញចេញពីតំណែងយ៉ាងគួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីលោកដឹកនាំក្រុមតោខៀវ បរាជ័យក្រោមថ្វីជើងក្រុម DinamoZagreb ក្នុងលទ្ធផល ១-០ នៃពានរង្វាន់ Champions League។
យ៉ាងណាមិញ ក្រោយពេលក្លិបបណ្តេញលោក Tuchelចេញពីតំណែង ឥឡូវនេះយោងតាមសារព័ត៌មានធំៗនៅបរទេសជាច្រើនបានចុះផ្សាយថា Chelsea គ្រោងតែងតាំងគ្រូបង្វឹករបស់ក្រុម Brightonលោក Graham Potter ជាអ្នកចាត់ការថ្មីនៅសប្តាហ៍នេះ មុនពេលក្រុមរបស់ម្ចាស់ក្លិបលោក ToddBoehly ជួបជាមួយ Fulham នៅថ្ងៃ សៅរ៍ ខាងមុខនេះ។
ទាក់ទិននឹងការផ្លាស់ប្តូរគ្រូបង្វឹកថ្មីបែបនេះ,កាសែត Sportbible បានវិភាគថាក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Potter ក្រុមតោខៀវនឹងអាចប្រើប្រាស់ប្រព័ន្ធលេង ៤-៤-២ សម្រាប់រដូវកាល ២០២២-២០២៣ នេះ។
ខាងក្រោមនេះគឺជាប្រព័ន្ធលេង ៤-៤-២ ដែលវិភាគដោយកាសែត Sportbible៖
ប្រភព៖ Sportbible