ទំនងតើ! Chelsea បើកកិច្ចចរចាជាមួយ Haaland ដំបូង ដោយផ្តល់លក្ខខណ្ឌមួយនេះទៅឱ្យ Dortmund - TrueID

ទំនងតើ! Chelsea បើកកិច្ចចរចាជាមួយ Haaland ដំបូង ដោយផ្តល់លក្ខខណ្ឌមួយនេះទៅឱ្យ Dortmund

June 8, 2021

អឺរ៉ុប៖ ក្លិប Chelsea បានចាប់ផ្តើមបើកកិច្ចចរចាដំបូងជាមួយក្លិបBorussia Dortmund ជុំវិញរឿងរ៉ាវនៃការផ្ទេរកីឡាករErling Haaland។ យ៉ាងណា ក្លិបយក្សរបស់អាល្លឺម៉ង់បានប្តេជ្ញាចិត្តថាពួកគេនឹងរក្សាខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស ឱ្យស្នាក់នៅទឹកដី Signal IdunaPark ច្រើនជាង ១ រដូវកាលទៀត, ប៉ុន្តែថ្មីៗនេះយោងតាមប្រភពDaily Mail បានឱ្យដឹងថាក្លិបតោខៀវបានដំណើរការ ការចរចាជាបណ្តើៗហើយ។

  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

ជាការពិតណាស់ ក្នុងនោះមានក្លិប ManchesterCity, Manchester United, Real Madrid និង Barcelona ជាដើមសុទ្ធសឹងជាក្លិបដែលកំពុងចាប់អារម្មណ៍ចង់បាន Haaland ដូចគ្នា, ប៉ុន្តែអ្វីៗហាក់មានការប្រែប្រួលបន្តិចបន្ទាប់ពីក្រុម Dortmundបង្ហើបឱ្យដឹងអំពីតម្លៃផ្ទេរចេញចំពោះកីឡាកររូបនេះរហូតដល់ទៅ១៧០ លានផោន ឬស្មើនឹង (២៤០ លានដុល្លាអាមេរិក), ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រុម Chelseaកំពុងតែរិៈរកមធ្យោបាយដើម្បីអាចយកបានខ្សែប្រយុទ្ធខាងលើក្នុងតម្លៃទាបជាងនេះ។

  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

យោងតាមរបាយកាណ៍បានឱ្យដឹងថា ក្លិប Chelseaបានរៀបចំការផ្តល់ជូនមួយ ដោយប្រើកីឡាករថ្នាលយុវជនរបស់ខ្លួនTammy Abraham ដើម្បីជាថ្នូរក្នុងការចរចាយក Haalandពី Dortmund។ ប៉ុន្តែមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើក្លិបយក្សរបស់អាល្លឺម៉ង់ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះឬមួយក៏អត់នោះទេ៕

  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...