បរទេស៖ ទីបំផុតក្លិបបិសាចក្រហម Manchester United ចុះកុងត្រាយកបានខ្សែប្រយុទ្ធជម្រើសជាតិ ហូឡង់ កីឡាករ Wout Weghorst ផ្លូវការហើយ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Besiktas របស់ តួកគី។
យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Man UTD បានបញ្ចប់កិច្ចព្រមព្រៀងផ្លូវការហើយ ក្នុងការផ្ទេរយក Weghorst ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Besiktas។
ក្នុងនោះប្រភពដដែលបានបន្ថែមថាខាងភាគីក្រុមបិសាចគឺយល់ព្រមបង់លុយឱ្យ Besiktas ចំនួន ៣ លានអឺរ៉ូ ឬប្រមាណជា (៣.២ លានដុល្លារអាមេរិក) ក្នុងលក្ខខណ្ឌខ្ចីជើងនេះ៕
ប្រភព៖ Fabrizio Romano