ផ្អើលឋានទាំង៣! តារាឆ្នើម Spurs រូបនេះចង់ផ្លាស់មក Man UTD ក្រោយចប់រដូវកាលនេះ - TrueID

ផ្អើលឋានទាំង៣! តារាឆ្នើម Spurs រូបនេះចង់ផ្លាស់មក Man UTD ក្រោយចប់រដូវកាលនេះ

January 21, 2023

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Tottenham កីឡាករ Harry Kane ត្រូវបានគេរាយការណ៍ថា បានបើកចំហរក្នុងការផ្លាស់មកកាន់ Manchester United ក្រោយចប់រដូវកាលនេះ។

 កីឡាករ Harry Kane
កីឡាករ Harry Kane

ជាការពិតណាស់ Kane ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំងខ្លាក្នុងការផ្លាស់មកកាន់ Man UTD កាលពីឆ្នាំ២០២១ ហើយ នៅពេលនេះក្រោមការដឹកនាំរបស់លោក Erik ten Hag ក៏លោកចាប់អារម្មណ៍ចង់បានកីឡាករជម្រើសជាតិអង់គ្លេសដែលមានវ័យ២៩ឆ្នាំខាងលើផងដែរ។

បើយោងទៅតាមការចុះផ្សាយរបស់ Daily Mail បានលើកឡើងថា Man UTD កំពុងតែចាប់ផ្តើមលើការងារចង់បាន Kane មករួមក្រុមហើយ ខណៈ សមីខ្លួនក៏ចង់ផ្លាស់មកកីឡដ្ឋាន Old Trafford ដូចគ្នា រីឯកិច្ចសន្យារបស់គេជាមួយ Spurs វិញនៅសេសសល់រហូតដល់បញ្ចប់រដូវកាល ២០២៣/២០២៤ ឯណោះ៕

កីឡាករ Harry Kane
កីឡាករ Harry Kane

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...