កប់ណាស់! Real Madrid ត្រៀមកញ្ចប់លុយធំដើម្បីទិញយកតារាឆ្នើម Chelsea រូបនេះក្រោយចប់រដូវកាល - TrueID

កប់ណាស់! Real Madrid ត្រៀមកញ្ចប់លុយធំដើម្បីទិញយកតារាឆ្នើម Chelsea រូបនេះក្រោយចប់រដូវកាល

April 19, 2022

អឺរ៉ុប៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា នឹងដាក់គោលដៅនាំយកខ្សែការពារស្លាបស្តាំក្លិប Chelsea កីឡាករ Reece James មករួមក្រុមក្រោយបញ្ចប់រដូវកាលនេះ។

  កីឡាករ Reece James
  កីឡាករ Reece James

ជាការពិតណាស់ James ដែលបច្ចុប្បន្នមានវ័យ២២ឆ្នាំ ទើបតែបានលេងទល់នឹង Real Madrid ក្នុងក្របខណ្ឌ Champions League ខណៈលោក Carlo Ancelotti ពិតជាចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់គេខ្លាំងមែនទែន។

លោក Carlo Ancelotti និង Reece James
លោក Carlo Ancelotti និង Reece James

បើយោងទៅតាមការចុះផ្សាយរបស់ The Mirror បានលើកឡើងថា Real Madrid បានតាមដានពីការលេងរបស់ James ៩ដងហើយនៅក្នុងរដូវកាលនេះ ហើយ ក្លិបក៏បានសម្រេចចិត្តថា រូបគេជាកីឡាករដែលនឹងក្លិបនឹងដាក់គោលដៅតាមយកដើម្បីមកបំពេញបន្ថែមនៅតំបន់ការពារស្លាបស្តាំរបស់ក្លិប៕

កីឡាករ Reece James
កីឡាករ Reece James

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...