អេស្ប៉ាញ៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា Real Madrid មានឱកាសបានខ្ចីជើងខ្សែការពារ Joao Cancelo ពី Manchester City តែក្លិបបានច្រានចោលសំណើនេះ។
ភាគីលោក Carlo Ancelotti កំពុងមានវិបត្តិខ្សែការពារ បន្ទាប់ពីកីឡាករដូចជា David Alaba, Ferlamd Mendy និង Eder Militao ជាដើមបានរងរបួស។
យ៉ាងណាមិញទោះបីកំពុងប្រឈមនឹងបញ្ហានេះក៏ដោយក៏ Real Madrid បានបដិសេធមិនយក Cancelo មករួមក្រុមនោះដែរដោយសុខចិត្តយកកីឡាករ Vinicius Tobias ពីក្រុមយុវជនមកលេងជំនួស។
ដូច្នេះហើយទើបចុងក្រោយ Joao Cancelo បានផ្លាស់ទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងនាថ្ងៃទៅ៣១ខែមករាកន្លងទៅ៕
ប្រភព៖ football-espana