អឺរ៉ុប៖ លោក Zinedine Zidane បានសារភាពថាក្រុម Chelsea ពិតជាអស្ចារ្យខ្លាំងណាស់ ហើយពួកគេសមនឹងឈ្នះជាមួយការប្រកួតនេះខណៈដែលអ្នកចាត់ការសញ្ជាតិបារាំងបានអះអាងបន្ថែមថា ក្រុមរបស់លោកកាលពីយប់មិញគឺបានគាំងទម្រង់លេងបាត់ទៅហើយ។
គួរបញ្ជាក់ថា កីឡាករ TimoWerner និង Mason Mount រកបានម្នាក់មួយគ្រាប់ ជួយឱ្យក្រុម Chelsea ទទួលជ័យជម្នះ ២-០ ទៅលើក្រុម Real Madrid សម្រាប់ការប្រកួតជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League នេះ។ ដោយសរុបលទ្ធផលទាំង ពីរ ជើងគឺក្រុមតោខៀវបានទទួលជ័យជម្នះ ៣-១។
លទ្ធផលបែបនេះគឺមានន័យថា ក្រុមរបស់លោកThomas Tuchel នឹងត្រូវឡើងទៅជួបក្រុម Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ នាចុងខែនេះ នៅទីក្រុង Istanbulរបស់ប្រទេស ទួកគី។ ស្របពេលដែលក្រុម RealMadrid នឹងត្រូវមានភារកិច្ចប្រជែងពាន Laigaជាបន្តទៀតផងដែរ។
ក្រោយបញ្ចប់ការប្រកួតលោក Zidaneបានថ្លែងប្រាប់ គេហទំព័រ RMC Sportយ៉ាងដូច្នេះថា៖
ប្រភព៖ Goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload