បរទេស៖ គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta អាចនឹងត្រូវបាត់បង់កីឡាករសំខាន់៤រូបពេលប៉ះក្រុមខ្លាំង Liverpool នៅចុងសប្តាហ៍នេះ។
ខ្សែការពារ David Luiz ត្រូវបានក្រុមកាំភ្លើងធំដកចេញឲ្យនៅសម្រាកព្យាបាលរួមហើយ បន្ទាប់ពីមានរបួសជង្គង់ខាងស្លាំង។ ចំណែកកីឡាករវ័យក្មេង Bukayo Saka និង Emile Smith Rowe ក៏កំពុងស្ថិតក្នុងភាពស្រពេចស្រពិលផងដែរក្នុងការប្រកួតនេះ ដោយសាតែជួបបញ្ហាសរសៃពួរជើងខាងស្តាំដែលបង្ខំឱ្យគាត់ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹង San Marino, Albania និង Poland ។
យ៉ាងណាមិញ កីឡាករមួយរូបទៀត Granit Xhaka ក៏ស្ថិតក្នុងមន្ទិលផងដែរ ខណៈខ្សែបម្រើសញ្ជាតិស្វីសរូបនេះបានខកខានមិនបានចូលល្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃសុក្រកន្លងទៅ ដោយសារតែបញ្ហាសុខភាព។ មិនតែប៉ុណ្ណោះ Xhaka ក៏នឹងត្រូវឲ្យលោក Arteta ដាក់ការពិចារណាផងដែរថាតើនឹងអាចចូលលេងបានឬយ៉ាងណា៕