អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍គឺ ក្លិប Barcelona ចង់លក់ខ្សែប្រយុទ្ធ Ferran Torrres ចេញពីក្លិបនៅខែក្រោយនេះហើយ។
កីឡាករវ័យ២២ឆ្នាំរូបនេះបានផ្ទេរពី Manchester City មកកាន់ ទឹកដី Camp Nou កាលពីខែមករាឆ្នាំនេះ ប៉ុន្តែក្នុងការបង្ហាញខ្លួន ៣១ប្រកួតនៅ La Liga គឺរូបគេរកបានតែ៦គ្រាប់និងបញ្ជូនបាល់៤គ្រាប់ប៉ុណ្ណោះ។
ការមកដល់របស់ Robert Lewandowski និង Raphinha បានធ្វើឲ្យ Torres ត្រូវអង្គុយកៅអីបម្រុងវិញ ហើយសារព័ត៌មាន Fichajes បានផ្សាយថា លោក Xavi Hernandez ទំនងជាអស់ការអត់ធ្មត់ជាមួយគេហើយ។
ក្លិប Barcelona នឹងព្យាយាមស្វែងរកការចរចាជាមួយក្លិបផ្សេងទៀត ក្នុងការលក់ Torres ចេញខណៈដែលមានក្លិបពីរចាប់អារម្មណ៍លើគេគឺ Arsenal និង Juventus ៕
ប្រភព៖ football-espana