ទីបំផុតរកបានគ្រាប់ដំបូងហើយ! Ronaldo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយឱ្យ Al-Nassr តាមស្មើ Al Fateh ២-២(មានវីដេអូ) - TrueID

ទីបំផុតរកបានគ្រាប់ដំបូងហើយ! Ronaldo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយឱ្យ Al-Nassr តាមស្មើ Al Fateh ២-២(មានវីដេអូ)

February 4, 2023

បរទេស៖ កាលពីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ យប់មិញនេះ ក្រុមម្ចាស់ផ្ទះ Al Fateh បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al-Nassr នៅក្នុងការប្រកួតសប្តាហ៍ទី ១៥ នៃក្របខណ្ឌ Saudi Pro League។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ ពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញពួកគេបានត្រឹមស្មើគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ពោលគឺស្មើគ្នា ២ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ២ គ្រាប់របស់ Al Fateh គឺរកបានដោយ Cristian Tello នៅនាទីទី ១២ និង Sofiane Bendebka នៅនាទីទី ៥៨, ដោយឡែក ២ គ្រាប់តាមស្មើរបស់ Al-Nassr គឺរកបានដោយកីឡាករ Talisca នៅនាទីទី ៤២ និងមួយគ្រាប់ចុងក្រោយរកបានដោយ Cristiano Ronaldo នៅនាទីទី ៤២(P)។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Al-Nassr បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Saudi Pro League មាន ៣៤ ពិន្ទុ, ចំណែក Al Fateh វិញកំពុងឈរនៅលេខរៀងទី ៦ មាន ២២ ពិន្ទុ។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...