កប់ណាស់! Neville ទទូចឱ្យ Man UTD លក់កីឡាករ ៣នាក់នេះចេញ ដើម្បីបើកផ្លូវយក Haaland នៅរដូវកាលក្រោយ - TrueID

កប់ណាស់! Neville ទទូចឱ្យ Man UTD លក់កីឡាករ ៣នាក់នេះចេញ ដើម្បីបើកផ្លូវយក Haaland នៅរដូវកាលក្រោយ

September 14, 2021

បរទេស៖ លោក Gary Neville បានច្រានចោលការលើកឡើងដែលថាការមកដល់ទឹកដី Old Trafford ជាលើកទី២ របស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងធ្វើឱ្យ Manchester United រារែកចិត្តក្នុងការចង់ចុះកុងត្រាយកតារាឆ្នើមកំពុងឡើងកូដរបស់ក្រុម BorussiaDortmund កីឡាករ Erling Haaland នៅរដូវកាលក្រោយ។

Erling Haaland
Erling Haaland

ជាការពិតណាស់ Man UTD បច្ចុប្បន្នគឺមានជម្រើសល្អៗជាមួយកីឡាករដែលលេងនៅតំណែងខ្សែប្រយុទ្ធជាច្រើន,តួយ៉ាងពួកគេមាន Mason Greenwood, Marcus Rashford, AnthonyMartial, Edinson Cavani, Jesse Lingard និងកីឡាករសំខាន់ៗមួយចំនួនទៀតដែលកំពុងលេងនៅតួនាទីនេះដូចគ្នា។

កីឡាកររបស់ Man UTD
កីឡាកររបស់ Man UTD

យ៉ាងណាមិញ ក្រោយការមកដល់របស់ Ronaldoត្រូវបានគេមើលឃើញថា Man UTD នឹងអាចរារែកចិត្តក្នុងការចុះកុងត្រាយក Haaland, ប៉ុន្តែលោក Neville នៅតែជឿជាក់ថាក្រុមបិសាចក្រហមនឹងមិនបោះបង់ចោលនូវផែនការនេះទេ ម្យ៉ាងទៀតលោកគិតថា រដូវកាលក្រោយក្លិបនឹងលក់កីឡាករសំខាន់ៗរបស់ខ្លួន៣ នាក់ចេញ អាចមាន Martial, Mata និង Cavani ដើម្បីទុកចន្លោះសម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស។

លោក Neville
លោក Neville

នៅពេលគេសួរ ថាតើ Man UTD នឹងនៅតែបន្តគោលដៅចង់បាន Haaland បន្តទៀតទេ ក្រោយបច្ចុប្បន្នពួកគេយកបាន Ronaldo ទៅហើយ, ក្នុងនោះលោក Neville ក៏បានឆ្លើយតបទៅវិញថា៖

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...