អីយ៉ាស់! ឮល្ហៀងៗថា អ្នកចាត់ការទូទៅរូបនេះ ចាំតែ Man UTD ហៅទៅដឹកនាំទេ - TrueID

អីយ៉ាស់! ឮល្ហៀងៗថា អ្នកចាត់ការទូទៅរូបនេះ ចាំតែ Man UTD ហៅទៅដឹកនាំទេ

January 7, 2022

បរទេស៖ លោក Mauricio Pochettino ត្រូវបានគេរាយការណ៍ថា ទំនងជាជិត ផ្លាស់មកដឹកនាំក្លិប Manchester United មែនទែនហើយ។

លោក Mauricio Pochettino
លោក Mauricio Pochettino

ជាការពិតណាស់ លោក Pochettino ធ្លាប់មានទំនាក់ទំនងក្នុងការផ្លាស់មកដឹកនាំ នៅកីឡដ្ឋាន Old Trafford តាំងពីលោកចាកចេញពីក្លិប Tottenham Spurs មកម្ល៉េះ ក៏ប៉ុន្តែចុងក្រោយ លោកបានទៅដឹកនាំនៅក្លិប Paris Saint Germain វិញឯណោះទេ។ យ៉ាងណាមិញ ក្លិប Man UTD នៅតែកំពុងស្វែងរកអ្នកដឹកនាំថ្មីដែរ សម្រាប់រដូវកាលឆ្នាំ ២០២២/២៣​ នេះ ព្រោះលោក Ralf Rangnick គ្រាន់តែជាអ្នកចាត់ការបណ្តោះអាសន្នមានកុងត្រាត្រឹម៦ខែប៉ុណ្ណោះ បន្ទាប់ពីក្លិបបានបណ្តេញលោក Ole Gunnar Solskjaer ចេញ កាលពីខែវិឆ្ឆិកា ឆ្នាំមុននេះ។

លោក Mauricio Pochettino
លោក Mauricio Pochettino

បើយោងទៅតាមសារកាសែត The Sun បានចុះផ្សាយថា លោក Pochettino កំពុងត្រៀមខ្លួនរួចជាស្រេច ហើយរងចាំតែខាងក្លិប Man UTD ធ្វើការទាក់ទងមកទេ។ លើសពីនេះផងដែរ របាយការណ៍ក៏បានប្រាប់ថា ការទាក់ទងហៅរបស់ Man UTD មកកាន់លោក Pochettino គឺប៊ិះនឹងកើតឡើង តាំងពីរដូវក្តៅកាលពីកន្លងមកម្ល៉េះ ដូច្នេះហើយទើបពេលនេះ លោក នឹង ក្លិប PSG បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការស្នើសុំសាជាថ្មី៕

ប្រភព៖​ dailystar

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...