បរទេស៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញហៅកាត់ (RFEF) បានប្រកាសថាខ្សែបម្រើការពាររបស់ក្រុម FC Barcelona គឺកីឡាករ Sergio Busquets ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីប្រកួតមិត្តភាពជាក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីប៉ុន្មានថ្ងៃមុន។
ជាលទ្ធផលខ្សែបម្រើវ័យ៣២ ឆ្នាំរូបនេះត្រូវបានដកខ្លួនដាច់ដោយឡែកពីសមាជិកក្រុម ហើយកីឡាករទាំងអស់ក្នុងក្រុមក៏ត្រូវធ្វើតេស្តស្វែករកវីរុសកូវីដ១៩ផងដែរ។ ក្រុមជម្រើសជាតិអេស៉្បាញស្ថិតក្នុងពូល E ហើយពួកគេត្រូវជួបក្រុមស៊ុយអែតនៅ (ថ្ងៃទី ១៤ មិថុនា) មុនពេលប៉ះប៉ូឡូញ (ថ្ងៃទី១៩ មិថុនា) និងចុងក្រោយប៉ះស្លូវ៉ាគី (ថ្ងៃទី២៣ មិថុនា)៕
ប្រភព៖ BBC