នៅតែកាច! យប់មិញ Casemiro ដាក់គ្នាមួយប្រាវជាមួយកីឡាករ Crystal លោកអាជ្ញាកណ្តាលឱ្យកាតក្រហមភ្លាមៗ(មានវីដេអូ) - TrueID

នៅតែកាច! យប់មិញ Casemiro ដាក់គ្នាមួយប្រាវជាមួយកីឡាករ Crystal លោកអាជ្ញាកណ្តាលឱ្យកាតក្រហមភ្លាមៗ(មានវីដេអូ)

February 5, 2023

បរទេស៖ ខ្សែបម្រើកណ្តាល Casemiro ទទួលបានកាតក្រហមភ្លាមៗ បន្ទាប់ពីរូបគេត្រូវបានគេចាប់បានថាបានច្របាច់កកីឡាករ Will Hughes កំលុងពេលកំពុងប៉ះទង្គិចគ្នារវាងកីឡាករ Manchester United និង Crystal Palace។

រូបភាព
រូបភាព

នៅក្នុងការប្រកួតសប្តាហ៍ទី ២១ នៃក្របខណ្ឌ Premier League យប់មិញ Man UTD ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Crystal ក្នុងលទ្ធផល ២-១។

រូបភាព
រូបភាព

គួរបញ្ជាក់ថា ២ គ្រាប់របស់ Man UTD គឺរកបានដោយ Bruno Fernandes នៅនាទីទី ៧ (P) និង Marcus Rashford នៅនាទីទី ៦២, ដោយឡែក ១ គ្រាប់របស់ Crystal គឺរកបានដោយកីឡាករ Jeffrey Schlupp នៅនាទីទី ៧៦។

រូបភាព
រូបភាព

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Casemiro បានកាតក្រហម
វីដេអូហាយឡាយប្រកួត

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...