បរទេស៖ អ្នកចាំទី David de Gea នឹងយល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួន ដើម្បីបន្តកុងត្រាថ្មីជាមួយ Manchester United ដើម្បីសម្រេចក្តីបំណងរបស់ខ្លួន ដែលចង់ចូលនិវត្តន៍នៅទឹកដី Old Trafford។
គួរដឹងថា De Gea អ្នកចាំទីវ័យ ៣២ ឆ្នាំគឺនៅសល់កុងត្រារយៈពេល ៦ ខែទៀតជាមួយ Man UTD ហើយរូបគេក៏មានជម្រើសក្នុងការបន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហមរយៈពេល ១២ ខែបន្ថែមទៀតផងដែរ។
De Gea បច្ចុប្បន្នកំពុងបង្ហាញទម្រង់លេងបានល្អមែនទែនជាមួយ Man UTD ជាពិសេស ៥ ប្រកួតចុងក្រោយនេះ រូបគេបានបិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបានសម្បីមួយគ្រាប់។
យោងតាមការចុះផ្សាយរបស់កាសែត Daily Telegraph បានឱ្យដឹងថា De Gea គឺជិតនឹងបន្តកុងត្រាថ្មីជាមួយ Man UTD ហើយ បន្ទាប់ពីរូបគេបានទទួលយកសំណើរបស់ក្រុមបិសាចក្រម ដើម្បីកាត់ប្រាក់ឈ្នួលរបស់ខ្លួន។
ប្រភព៖ Metro