កម្ពុជា៖ ជាការពិតណាស់ នាថ្ងៃទី ០២ ខែ វិច្ឆិកា ម្សិលមិញនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីមានការចែករំលែកព្រោងព្រាតនូវវីដេអូមួយនៅលើបណ្តាញសង្គមអំពី វង្ស ណយ កីឡាករប្រដាល់ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាមានបញ្ហានៅលើដងផ្លូវជាមួយអ្នកជិះម៉ូតូធំម្នាក់ រហូតដល់មានការវាយប្រតប់គ្នាទៀតផង។
យ៉ាងណាមិញ នៅមុននេះបន្តិចបានបែកធ្លាយនូវរូបភាពមួយសន្លឹកអំពីអត្តសញ្ញាណរបស់អ្នកជិះម៉ូតូធំនោះហើយអ្វីដែលធ្វើឱ្យយើងហួសចិត្តបំផុតនោះគឺ វង្ស ណយ និងអ្នកជិះម៉ូតូធំនោះហាក់ស្គាល់គ្នា ដោយអ្នកទាំងពីរជិះឡានជាមួយគ្នាទៀតផង,ខណៈរូបភាពមួយសន្លឹកនេះធ្វើឲ្យមហាជន ផ្ទុះការងឿយឆ្ងល់ថា តើ រឿងជម្លោះនៅលើដងផ្លូវកាលពីម្សិលមិញអាចជាការសម្តែង ឬ យ៉ាងណា?
ខាងក្រោមនេះគឺជារូបភាពបែកធ្លាយរវាង វង្ស ណយ និងអ្នកជិះម៉ូតូធំ៖