អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយត្រង់ៗថា ក្លិបបិសាចក្រហម Manchester United គ្មានលទ្ធភាពអាចប្រជែងយកពានជាមួយ Manchester City ឬ Liverpool នោះឡើយ គឺត្រូវការប្រើពេលយ៉ាងហោចណាស់២ទៅ៣ឆ្នាំដើម្បីតាមឲ្យទាន់គេ។
Ronaldo បានថ្លែងបែបនេះនៅក្នុងកិច្ចសម្ភាសន៍រយៈពេល ៩០នាទីជាមួយលោក Piers Morgan ដែលក្នុងនោះ រូបគេក៏បានរិះគន់ក្រុម Manchester United និងគ្រូបង្វឹកលោក Erik Ten Hag ផងដែរ។
ពិតណាស់ នៅរដូវកាលនេះ Manchester United ដឹកនាំដោយលោក Ten Hag កំពុងឈរនៅលេខរៀងទី ៥ ដោយឆ្លងកាត់១៤ប្រកួតកន្លងមក ក្រុមនេះលេងឈ្នះបាន៨ ប្រកួត ស្មើ២ប្រកួត និងចាញ់៤ប្រកួត។យ៉ាងណាមិញ លទ្ធផលនេះនៅមិនទាន់អាចធ្វើឲ្យ បិសាចក្រហម ក្លាយជាក្រុមដ៏ខ្លាំងសមល្មមអាចប្រជែងជាមួយ Manchester City ដែលបានលើកពាន Premier League បីដងជាប់ៗគ្នាតាំងពីរដូវកាល ២០១៧ រហូតដល់២០២១។
Ronaldo បានថ្លែងថា៖
ប្រភព៖ thesun