បរទេស៖ ក្រុមជម្រើសជាតិក្រូអាតបានយកឈ្នះទៅលើក្រុមជម្រើសជាតិម៉ារ៉ុកក្នុងលទ្ធផលយ៉ាងប្រកៀកប្រកិតគ្នា ២ទល់នឹង១ដោយក្រូអាតបានចំណាត់ថ្នាក់លេខ ៣ ក្នុងពាន World Cup ២០២២ នេះ។
នៅក្នុងការបើកឆាកJosko Gvardiol បានជួយឱ្យក្រូអាតនាំមុខនៅនាទីទី 7 ជាមួយនឹងការតែតបាល់បញ្ចូលទីយ៉ាងល្អ ប៉ុន្តែAchraf Dari បានតាមស្មើវិញត្រឹមតែពីរនាទីក្រោយមកដោយការតែតបាល់ពីចម្ងាយ។
Mislav Orsic បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អសម្រាប់ក្រូអាតតាមរយៈការស៊ុតបាល់បញ្ចូលទីបីនាទីមុនចប់តង់ទីមួយ។
តង់ទី 2 មិនអាចផ្រកគ្រាប់បាល់បាននោះទេនៃដំណាក់ហើយម៉ារ៉ុកបានបរាជ័យក្នុងការស្វែងរកគ្រាប់បាល់តាមស្មើ ខណៈម៉ារ៉ុកបានត្រឹមចំណាត់ថ្នាក់លេខ៤ តែប៉ុណ្ណោះក្នុងការប្រកួតមួយនេះ។
ប៉ុន្តែវាក៏ជាកំណត់ត្រាថ្មីមួយសម្រាប់ទ្វិបអាហ្វ្រិចផងដែរ ដែលអាចឡើងដល់វគ្គពាកកណ្តាល់ផ្តាច់ព្រ័ត្តនៃ World Cup៕
សូមទស្សនាវីដេអូដូចខាងក្រោម៖