ដាក់ខ្លាំងៗ! Gerrard វា.យប្រហារ Ronaldo ចំៗបែបនេះរឿងផ្លាស់មក Man UTD ជាលើកទីពីរ
September 1, 2021
អឺរ៉ុប៖ វីរបុរសក្លិបហង្សក្រហម Liverpool លោក Steven Gerrard បានលើកឡើងថា ការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ Manchester United វិញ គឺ គេគ្រាន់តែចង់ទទួលបាននូវចំណាប់អារម្មណ៍ និង ភាពល្បីល្បាញប៉ុណ្ណោះ។
លោក Steven Gerrard និង Cristiano Ronaldo
ជាការពិតណាស់ កាលពីម្សិលមិញនេះ Man Utd បានប្រកាសជាផ្លូវការ ថា Ronaldo ធ្វើតេស្តសុខភាពបានជោគជ័យ ហើយ រូបគេនឹងចុះកុងត្រាក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំក្នុងតម្លៃផ្ទេរផ្តល់ទៅឲ្យ Juventus ចំនួន១៩.៨លានផោន (ឬប្រមាណ២៧លានដុល្លារ)។