អង់គ្លេស៖ ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានគេរាយការណ៍ ថា ចង់បន្តលេងនៅ Manchester United និង ត្រៀមខ្លួនរួចរាល់ដើម្បីបន្តកិច្ចសន្យារយៈពេលវែងជាមួយនឹងក្លិប។
ជាការពិតណាស់ Rashford ជា កីឡាករសំខាន់មិនអាចខ្វះបានរបស់ Man UTD នារដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Erik ten Hag នារដូវកាលនេះ ប៉ុន្តែ អ្វីដែលជាបញ្ហាចម្បងនោះ គឺ កិច្ចសន្យារបស់គេនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ប៉ុន្តែ ការបន្តកុងត្រានៅមិនទាន់ធ្វើឡើងនៅឡើយទេ។
បើយោងទៅតាមការចុះផ្សាយរបស់ Daily Mail បានលើកឡើងថា Rashford នៅតែមានបំណងចង់បន្តលេងនៅ Man UTD ហើយ លើសពីនេះ គេក៏ចង់បន្តកិច្ចសន្យារយៈពេលវែងផងដែរ៕
ប្រភព៖ metro