បរទេស៖ Lionel Messi ខ្សែប្រយុទ្ធរបស់ក្រុមParis Saint-Germain ត្រូវបានគេរាយការណ៍ថា គ្រោងវិនិយោគទិញយកភាគហ៊ុនក្លិបInter Miami នៃលីគ MLS របស់ប្រទេស សហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយរបស់អ្នកកាសែតអាមេរិក លោក Alex Candal បានឱ្យដឹងថា Messiគ្រោងទិញយកភាគហ៊ុនក្លិប Inter Miami ៣៥% ហើយប្រភពដដែលធ្លាប់បានចុះផ្សាយកាលពីប៉ុន្មានខែមុនថាខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីនមានបំណងចង់វិនិយោគជាមួយក្លិបនៅលីគ MLS មុនពេលខ្លួនផ្លាស់ទៅលេងនៅ អាមេរិក នៅអាជីពចុងក្រោយរបស់ខ្លួន៕
ប្រភព៖ Sportskeeda