អង់គ្លេស៖ លោក Erik Ten Hag បានកោតសរសើរ កីឡាករវ័យក្មេង Facundo Pellistri ដោយបានលើកឡើងថាលោកមើលឃើញថាគេពិតជាមានអនាគតខ្លាំងណាស់។
កាលពីយប់ថ្ងៃទី១១ខែមករាកន្លងទៅនេះ Manchester United បានយកឈ្នះ Charlton នៅពានរង្វាន់ EFL Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៣ ទល់នឹង០ ដោយក្នុងនោះ Antony រកបាន១គ្រាប់ ហើយ Marcus Rashford រកបាន២គ្រាប់ម្នាក់ឯង។
Pellistri បានចូលលេងក្នុងការប្រកួតនេះផងដែរ គឺនៅតង់ទី២នាទីទី ៨៤និងបានបញ្ជូនបាល់ឲ្យ Rashford សម្រាប់គ្រាប់ដំបូងរបស់គេ។
Facundo Pellistri ត្រូវ Man UTD ទិញពី Penarol កាលឆ្នាំ២០២០ ប៉ុន្តែត្រូវដាក់ឲ្យខ្ចីជើងនៅក្លិប Alaves ដល់ទៅ២រដូវកាល ហើយនៅខែនេះក៏លេចឮព័ត៌មានថា បិសាចក្រហមគ្រោងដាក់គេឲ្យក្លិបផ្សេងខ្ចីជើងបន្តទៀតដែរ។
យ៉ាងណាមិញ លោក Ten Hag បាននិយាយថា៖
ប្រភព៖ metro