បរទេស៖ លោក Mikel Arteta បានប្រាប់ថាArsenal គឺបើកទ្វាស្វាគមន៍សម្រាប់ការត្រឡប់មកវិញរបស់Jack Wilshere ជានិច្ច, យ៉ាងហោចណាស់ ក៏គាត់អាចចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសដំបូងដែរ,ខណៈអតីតកីឡាកររបស់ក្រុម កាំភ្លើង ធំរូបនេះ បច្ចុប្បន្នគឺមិនមានក្លិបលេងនោះទេហើយរូបគេកំពុងតែស្វែករកក្លិបថ្មី។
កីឡាករវ័យ ២៩ ឆ្នាំបានក្លាយជាភ្នាក់ងារឥតគិតថ្លៃក្រោយចាកចេញពីក្រុម Bournemouth នៅចុងរដូវកាលមុនក្រោយមកគាត់បានទៅចូលរួមហ្វឹកហាត់ជាមួយក្រុម Como នៅប្រទេស អ៊ីតាលី, ហើយរំលងចូលខែ មករាគាត់បានផ្លាស់ទៅចូលរួមជាមួយក្រុម Cherries, កំលុងពេលនោះគាត់បង្ហាញខ្លួនបាន ១៧ លើក និង ស៊ុតបញ្ចូលទីបាន ២គ្រាប់ផងដែរ, ប៉ុន្តែឥឡូវនេះកុងត្រារបស់គាត់ត្រូវបានផុតកំណត់ទៅហើយ។
ទាក់ទងនឹងការគ្មានក្លិបលេងរបស់ Wilshere, លោក Arteta ដែលជាអតីតមិត្តរួមក្រុមរបស់ខ្សែបម្រើរូបនេះត្រូវបានគេសួរនាំអំពីរឿងនេះផងដែរ, ហើយលោកបានមានប្រសាសន៍ប្រាប់ទៅវិញយ៉ាងដូច្នេះថា៖
ប្រភព៖ Metro