បែលហ្ស៊ិក៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបែលហ្សិក កីឡាករ Romelu Lukaku បានបង្ហាញនូវការលេងក្នុងដ៏អស្ចារ្យក្នុងការប្រកួតយប់មិញនេះទល់នឹងក្រុមជម្រើសជាតិរុស្សីនៃព្រឹត្តិការណ៍ EURO។
ជាការពិតណាស់ នៅក្នុងវគ្គទី១ ចាប់ផ្តើមបានតែ១០នាទីប៉ុណ្ណោះ Lukaku បានស៊ុតបញ្ចូលទីដោយប្រើប្រាស់ជើងឆ្វេងរបស់ខ្លួនដាច់ចង្កេះអ្នកចាំទី Antoin Shunin តែម្តងមុនពេលដែល Thomas Meunier បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៤ ដើម្បីបើកការនាំមុខមុន២ទល់នឹង០។
លុះឈានចូលវគ្គទីពីរ ក្រុមទាំងពីរហាក់ស្ងប់ស្ងាត់ខ្លាំងរហូតឈានដល់នាទីទី៨៨ទៅហើយទើបមានគ្រាប់បាល់តាមរយៈការស៊ុតបញ្ចូលទីមួយគ្រាប់របស់ Lukaku ដែលជាគ្រាប់ទីពីររបស់គេប្រចាំការប្រកួត និង ក៏ជាគ្រាប់ជ័យជម្នះជួយ បេលហ្ស៊ិក យកបីពិន្ទុពី រុស្សី ក្នុងការប្រកួតបើកឆាកជាមួយនឹងលទ្ធផលដ៏ត្រចែសត្រចង់ ៣ទល់នឹង០៕