កម្ពុជា៖ ក្រុមជម្រើសជាតកម្ពុជា បានរង់បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិបារ៉ែនយ៉ាងធ្ងន់ធ្ងរក្នុងការប្រកួតជម្រុះ World Cup យប់មិញនេះ។
ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះបារ៉ែនបានបើកការនាំមុនមកលើកម្ពុជាតាំងពីនាទីទី៨ ដោយកីឡាករ Komail Hasan Al-Aswad ហើយ គ្រាប់បាល់មួយទៀតត្រូវបានអូសបន្លាយរហូតដល់នាទីទី៤៥+៣ ពីសំណាក់កីឡាករ Mohamed Al Romaihi ធ្វើឲ្យបញ្ចប់៤៥នាទីដំបូង កម្ពុជាត្រូវបានបារ៉ែននាំមុខមុន២ទល់នឹង០។
លុះឈានចូលវគ្គទីពីរ ក្រុមកម្ពុជាហាក់ថមថយកម្លាំង និង ទឹកចិត្ត ខ្លាំងមែនទែនរហូតដល់បារ៉ែនអាចស៊ុតបញ្ចូលទីដល់ទៅប្រាំគ្រាប់បន្ថែមតាមរយៈគ្រាប់បាល់របស់កីឡាករ Ali Madan ពីរគ្រាប់ Ismaeel Abdullatif ពីរគ្រាប់ និង Komail និង បញ្ចប់ការប្រកួត បារ៉ែន បានយកឈ្នះលើ កម្ពុជា ក្នុងលទ្ធផល ៨ទល់នឹង០។
គួរបញ្ជាក់ដែរថា ក្រុមជម្រើសជាតិកម្ពុជានៅសេសល់ចំនួនពីរប្រកួតទៀតលើទឹកដីបារ៉ែនដោយនៅថ្ងៃទី ៧ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ និង ថ្ងៃទី១១បន្តជួបក្រុមជម្រើសជាតិអ៊ីរ៉ង់៕