អឺរ៉ុប៖ ក្រុមជម្រើសជាតិអ៊ីតាលី ចាប់ផ្តើមយុទ្ធនាការ EURO បានល្អមែនទែនដោយទទួលបានជ័យជម្នះទាំងបីប្រកួតក្រោយយកឈ្នះក្រុមជម្រើសជាតិវេលស៍យប់មិញ។
ជាការពិតណាស់ នៅយប់មិញនេះ អ៊ីតាលីបានទុកឲ្យកីឡាករសំខាន់ៗរបស់ខ្លួនសម្រាកច្រើនដើម្បីត្រៀមកម្លាំងលេងក្នុងវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែពួកគេនៅតែធ្វើបានល្អពីសំណាក់ការរកគ្រាប់បាល់បញ្ចូលទីយ៉ាងស្អាតរបស់កីឡាករ Matteo Pessina ក្រោយទទួលបានបាល់ពី Marco Verratti។
លុះឈានចូលវគ្គទីពីរ អ្វីដែលភ្ញាក់ផ្អើលនោះ គឺ មិនមានគ្រាប់បាល់កើតឡើងសូម្បីតែមួយគ្រាប់ ធ្វើឲ្យចប់ការប្រកួត អ៊ីតាលី បានយកឈ្នះ វេលស៍ ក្នុងលទ្ធផល ១ទល់នឹង០ ហើយ ក្រុមទាំងពីរសុទ្ធតែបានកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ EURO៕