អារ៉ាប់ប៊ីសាអូឌីត៖ លោក Jorge ជាភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Lionel Messi និងជាឪពុករបស់គេផងនោះ ត្រូវបានគេរាយករណ៍ថាបានធ្វើដំណើរទៅទីក្រុង Riyadh នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីចរចាជាមួយក្លិប Al-Hilal ទាក់ទងនឹងការនាំយក Messi ទៅលេងនៅទីនោះ។
ថ្មីៗនេះ សារព័ត៌មាន Mundo Deportivo បានចុះផ្សាយថា ក្លិប Al-Hilal ដែលជាគូប្រជែងរបស់ Al-Nassr ចង់បាន Messi ទៅលេងនៅអារ៉ាប់ដែរ បន្ទាប់ពី Cristiano Ronaldo បានព្រមព្រៀងផ្លាស់ទៅ Al-Nassr ក្នុងកិច្ចសន្យាពីរឆ្នាំកន្លះ។
លោក Jorge ធ្វើដំណើរទៅ Riyadh ក៏ដើម្បីទទួលស្ដាប់សំណើរបស់ក្លិបយក្សនៅអារ៉ាប់មួយនេះផងដែរ ស្របពេលកុងត្រារបស់ Lionel Messi ជាមួយ Paris Saint-Germain នឹងអស់សុពុលភាពនៅចប់រដូវកាលនេះហើយ៕
ប្រភព៖ sportskeeda