អឺរ៉ុប៖ CristianoRonaldo ត្រូវលោក Giancarlo Marocchi ចោទប្រកាន់ថាបានបដិសេធក្នុងការលេងតំណែងជាខ្សែប្រយុទ្ធកណ្ដាល កាលលេងនៅក្លិប Juventus ។ ការអះអាងបែបនេះ បន្ទាប់ពីលោកបានសង្កេតមើល ខ្សែប្រយុទ្ធរូបនេះបង្ហាញខ្លួនលើកទី២ឲ្យក្រុមបិសាចក្រហម Manchester United ។
ពិតណាស់ ក្រុមរបស់លោក OleGunnar Solskjaer បានយកឈ្នះលើក្រុមភ្ញៀវ Newcastle ក្នុងលទ្ធផល ៤ ទល់នឹង ១ កាលថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈ Ronaldo រកគ្រាប់បាល់បានដល់ទៅ ២គ្រាប់ ក្រោយបានជាប់ក្នុងជម្រើស១១នាក់ដំបូង លេងតំណែងជាខ្សែប្រយុទ្ធកណ្ដាល។
យ៉ាងណាមិញ អតីតខ្សែបម្រើក្លិបសេះបង្គង់Juventus លោក Maricchi ពេលនេះបានអះអាងថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់វ័យ៣៦ឆ្នាំរូបនេះ បានបដិសេធមិនលេងតំណែងជាខ្សែប្រយុទ្ធកណ្ដាលទេ កាលលេងនៅទឹកដីអ៊ីតាលី ហើយជារឿយៗ គាត់តែងតែលេងតំណែងជាខ្សែប្រយុទ្ធស្លាបឆ្វេង។
លោកបានប្រាប់ SkySports ថា៖
ប្រភព៖ sportbible