អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Chelsea កីឡាករ Armando Broja បានរង់របួសដាច់សរសៃជង្គង់ ACL ដែលនឹងធ្វើឲ្យគេខកខានជួយក្រុមរហូតដល់បញ្ចប់រដូវកាល។
ជាការពិតណាស់ របួសរបស់ Broja បានកើតឡើង នៅពេលដែល Chelsea ធ្វើការប្រកួតមិត្តភាពជាមួយ Aston Villa កាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈ ពេលនោះរូបគេបានលេងត្រឹមតែ១៩នាទីប៉ុណ្ណោះក៏ត្រូវបានប្តូរចេញ។
ក្រោយចប់ការប្រកួត រូបគេក៏ត្រូវបញ្ជូនឲ្យពិនិត្យមើលស្ថានភាពរបួស ហើយ លទ្ធផលបានបង្ហាញថា រូបគេរងរបួសដាច់សរសៃជង្គង់ និង តម្រូវឲ្យវះកាត់ក្នុងពេលឆាប់ៗនេះ ហើយ ដំណឹងអាក្រក់មួយទៀត គឺ រូបគេនឹងខកខានជួយក្រុមតោខៀវរហូតដល់ចប់រដូវកាល៕
ប្រភព៖ Fabrizio Romano