Barca ដាច់ចិត្តបញ្ចេញកីឡាកររបស់ខ្លួន២នាក់នេះដោយឥតគិតថ្លៃ ដើម្បីសន្សំប្រាក់ផ្គត់ផ្គង់ប្រាក់ខែជូន Messi - TrueID

Barca ដាច់ចិត្តបញ្ចេញកីឡាកររបស់ខ្លួន២នាក់នេះដោយឥតគិតថ្លៃ ដើម្បីសន្សំប្រាក់ផ្គត់ផ្គង់ប្រាក់ខែជូន Messi

July 5, 2021

អឺរ៉ុប៖ ក្លិប Barcelona បានត្រៀមរួចជាស្រេចក្នុងការអនុញ្ញាតឱ្យកីឡាករMiralem Pjanic និង Samuel Umtiti ចាកចេញនៅក្នុងរដូវក្តៅនេះដោយឥតគិតថ្លៃ ខណៈនេះគឺជាផ្នែកមួយដែលពួកគេអាចរក្សាកីឡាករLionel Messi ទុកបានផងដែរ។

Miralem Pjanic និង Samuel Umtiti
Miralem Pjanic និង Samuel Umtiti

ជាការពិតណាស់ Messi បច្ចុប្បន្នគឺបានក្លាយជាកីឡាករដែលអាចផ្ទេរចេញដោយគ្មានតម្លៃខ្លួនបន្ទាប់ពីកុងត្រារបស់គាត់ផុតកំណត់ជាមួយ Barca កាលពីអាទិត្យមុន។

Lionel Messi
Lionel Messi

ទោះបីជាយ៉ាងណាក៏ដោយ Barcelonaនៅតែសង្ឃឹមថា ពួកគេនឹងអាចបញ្ចុះបញ្ចូលខ្សែប្រយុទ្ធកំពូលរូបនេះឱ្យចុះកុងត្រាថ្មីបានប៉ុន្តែក្នុងនោះពួកគេគឺត្រូវការទឹកប្រាក់ប្រមាណជា ២០០ លានអឺរ៉ូ ឬស្មើនឹង (២៣៧លានដុល្លាអាមេរិក) ជាចាំបាច់ ដើម្បីផ្គត់ផ្គង់តាមសំណើដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះចង់បាន។

Lionel Messi
Lionel Messi

ដូច្នេះ Barcelona ត្រូវតែពន្លឿនផ្លាស់ប្តូរកីឡាកររបស់ខ្លួនចេញមួយចំនួនឱ្យបានឆាប់នៅក្នុងរដូវក្តៅនេះ មិនថាតែ Umtiti និង Pjanic នោះទេជារួមឱ្យតែកីឡាករណាដែលនៅក្រៅពីគម្រោងរបស់លោក Ronald Koeman គឺត្រូវបញ្ចេញទាំងអស់។

Ronald Koeman
Ronald Koeman

យោងតាមរបាយការណ៍របស់កាសែត MundoDeportivo បានឱ្យដឹងថា ក្លិប Barcelona បានត្រៀមរួចរាល់ហើយក្នុងការអនុញ្ញាតឱ្យ Umtiti និង Pjanic ដើរចេញពីទឹកដី CampNou ដោយគ្មានតម្លៃខ្លួន ខណៈជម្រើសបែបនេះគឺដោយសារតែ Barcaចង់កាត់បន្ថយការចំណាយប្រាក់ឈ្នួលរបស់កីឡាករ៕

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...