អង់គ្លេស៖ តាំងពី Cristiano Ronaldo ចាកចេញពី Juventus និងផ្ទេរមកកាន់ក្លិបបិសាចក្រហម Manchester United គឺគេបានជះឥទ្ធិពលដ៏ធំនៅក្នុងក្រុមដោយមិនត្រឹមតែរកបាន២គ្រាប់ក្នុងការប្រកួតទល់នឹង Newcastle កាលពីថ្ងៃទី១១កញ្ញាកន្លងមកនេះទេតែក៏បានផ្លាស់ប្ដូររបបអាហាររបស់កីឡាករក្នុងក្រុមបណ្ដើរៗហើយ។
ជាក់ស្ដែងអ្នកចាំទី Lee Grant ដែលជាមិត្តរួមក្រុមបានបង្ហើបប្រាប់ឲ្យដឹងថា មុនការប្រកួតទល់នឹង Newcastle បានមកដល់គឺកីឡាករ Manchester United ទាំងអស់មិនញ៉ាំអាហារដែលមានរសជាតិឆ្អែមនិងពពួកភីហ្សា ឬប៊ឺហ្គឺរ ដែលមានជាតិកាល់ឡូរីច្រើនហួសកំណត់នោះឡើយបន្ទាប់ពីឃើញថាក្នុងចានរបស់ Ronaldo គឺមានសុទ្ធតែអាហារមានប្រយោជន៍ចំពោះសុខភាព។
អ្នកចាំទីរូបនេះបានរៀបរាប់ប្រាប់ talkSPORT ថា៖
ប្រភព៖ metro