កប់ណាស់! PSG ត្រៀមកញ្ចប់លុយធំដល់ទៅជិត ១៥០លាន ដើម្បីទិញយកតារាឆ្នើម ព័រទុយកាល់រូបនេះ - TrueID

កប់ណាស់! PSG ត្រៀមកញ្ចប់លុយធំដល់ទៅជិត ១៥០លាន ដើម្បីទិញយកតារាឆ្នើម ព័រទុយកាល់រូបនេះ

December 21, 2022

បរទេស៖ ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានត្រៀមកញ្ចប់លុយធំដល់ទៅ ១៤០ លានអឺរ៉ូ ឬប្រមាណជា(១៤៩ លានដុល្លារអាមេរិក) ដើម្បីទិញយកកីឡាករ Joao Felix របស់ក្រុម Atletico Madrid។

Joao Felix
Joao Felix

ជាការពិតណាស់ Felix គឺជាកីឡាករវ័យក្មេងមួយរូប ដែលមានសមត្ថភាពលេចធ្លោរនៅក្នុងកាប្រកួតប្រជែងប្រចាំលីគកំពូលទាំង៥ របស់ អឺរ៉ុប នាប៉ុន្មានរដូវកាលចុងក្រោយនេះ។

រម្លឹកថា Felix បានផ្លាស់ចេញពីក្រុម Benfica មកចូលរួមជាមួយAt Madrid នៅក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ១២៦លានអឺរ៉ូ ឬប្រមាណជា (១៣៤ លានដុល្លារអាមេរិក) ប៉ុន្តែនារដូវកាលចុងក្រោយនេះខ្សែប្រយុទ្ធរបស់ ព័រទុយកាល់ វ័យ ២៣ ឆ្នាំមិនសូវបានជាប់ជម្រើសដំបូងជាប់លាប់ដូចមុនទេបន្ទាប់ពីលេចឮព័ត៌មានថារូបគេបានមានភាពរកាំរកូសជាមួយអ្នកចាត់ការលោក Diego Simone។

Joao Felix
Joao Felix

យោងតាមការចុះផ្សាយរបស់កាសែត Fichajesបានឱ្យដឹងថា PSG កំពុងមានឆន្ទៈខ្ពស់ក្នុងការចុះកុងត្រាយក Felix ពី At Madrid ហើយក្លិបអ្នកមានបារាំង គ្រោងចាយលុយចន្លោះពី ១២០ លានអឺរ៉ូ ឬប្រមាណជា (១២៧ លានដុល្លារអាមេរិក) ទៅ១៤០ លានអឺរ៉ូ ឬប្រមាណជា (១៤៩ លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធរបស់ព័រទុយកាល់ រូបនេះ៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...