បរទេស៖ ក្លិប Chelsea ត្រូវបានគេរាយការណ៍ថា បានយល់ព្រមអនុញ្ញាតឲ្យ Pierre-Emerick Aubameyang ចាកចេញពីក្លិបហើយក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិប Los Angeles FC។
ជាការពិតណាស់ កីឡាករវ័យ៣៣ឆ្នាំខាងលើ ហាក់មិនជោគជ័យសោះក្នុងការប្រកបអាជីពនៅ Chelsea ក្រោយចាកចេញពីBarcelona កាលពីដើមរដូវកាល ហើយ លើសពីនេះរូបគេពុំត្រូវបានក្លិបបញ្ចូលឈ្មោះក្នុងពានរង្វាន់ Champions League ឡើយ។
ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់ Le10 Sport បានលើកឡើងថា នៅពេលនេះ Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយ Los Angeles FC នៃលីគកំពូលសហរដ្ឋអាមេរិកហើយ ក្នុងការដាក់ Aubameyang ឲ្យខ្ចីជើងរហូតដល់បញ្ចប់រដូវកាល ខណៈ ការចរចារនៅសល់តែដំណាក់កាលចុងក្រោយមួយមុននឹងសម្រេចការដោះដូរតែម្តង៕
ប្រភព៖ Metro