ទំនងអត់? Man UTD គ្រោងចែចូវយកកីឡាករ Juventus ម្នាក់នេះទុកមកចាប់ដៃគូជាមួយ Bruno - TrueID

ទំនងអត់? Man UTD គ្រោងចែចូវយកកីឡាករ Juventus ម្នាក់នេះទុកមកចាប់ដៃគូជាមួយ Bruno

June 18, 2022

អង់គ្លេស៖ យោងតាមសារព័ត៌មាន Calcio Mercato បានចុះផ្សាយថា ក្លិបបិសាចក្រហម Manchester United ចង់ទិញយកខ្សែបម្រើ Adrien Rabiot ពីក្លិបសេះបង្កង់ Juventus នៅរដូវក្ដៅនេះ។

ខ្សែបម្រើ Adrien Rabiot
ខ្សែបម្រើ Adrien Rabiot

Rabiot បានក្លាយជាកីឡាករស្នូលម្នាក់ក្រោមការដឹកនាំរបស់លោក Max Allegri នៅរដូវកាលមុនដោយបង្ហាញខ្លួនបាន ៤៥ប្រកួត និងបញ្ជូនបាល់បាន២គ្រាប់។

ខ្សែបម្រើ Adrien Rabiot
ខ្សែបម្រើ Adrien Rabiot

យ៉ាងណាមិញ Juventus នៅតែមានគំនិតចង់ចែកផ្លូវជាមួយកីឡាករសញ្ជាតិបារាំងរូបនេះ ដោយសារតែគេនៅសល់កុងត្រាស្នាក់នៅទឹកដីក្រុង Turin តែ១ឆ្នាំទៀតប៉ុណ្ណោះ។

ខ្សែបម្រើ Adrien Rabiot
ខ្សែបម្រើ Adrien Rabiot

Juventus នឹងលក់ Rabiot ក្នុងតម្លៃខ្ទង់១៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៥.៧ លានដុល្លារ)ទើប Manchester United ប៉ងចង់បានក៏ដោយសារចង់យកគេមកចាប់ដៃគូជាមួយ ខ្សែបម្រើ Bruno Fernandes នៅតំបន់បម្រើ។ 

ខ្សែបម្រើ Adrien Rabiot
ខ្សែបម្រើ Adrien Rabiot

យ៉ាងណាមិញ ក្លិប Paris Saint-Germain ក៏ជាក្លិបដែលចង់បាន Adrien Rabiot ដែរ។ មានប្រភពមួយបានបង្ហើបថា ម្តាយរបស់ Rabiot ថែមទាំងបានចរចាជាមួយភាគីលោក Mauricio Pochettino និងអាចវិលត្រឡប់ទៅអតីតក្លិបរបស់គេមួយនេះទៀតផង៕

ខ្សែបម្រើ Adrien Rabiot
ខ្សែបម្រើ Adrien Rabiot

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...