ស្ដាយជំនួស! លេចឮថា Barcelona ចង់ចែកផ្លូវជាមួយកីឡាករសំខាន់រូបនេះ - TrueID

ស្ដាយជំនួស! លេចឮថា Barcelona ចង់ចែកផ្លូវជាមួយកីឡាករសំខាន់រូបនេះ

October 14, 2021

អឺរ៉ុប៖ ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែកផ្លូវជាមួយខ្សែបម្រើ Sergio Busquets ដើម្បីបើកផ្លូវដល់ខ្សែបម្រើFranck Kessie របស់ក្រុម AC Milan ។

Busquets
Busquets

យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា ក្រុមយក្សអេស្ប៉ាញមួយនេះពិតជាចាប់អារម្មណ៍ខ្លាំងចំពោះការចុះហត្ថលេខាលើ Kessie ហើយពួកគេថែមទាំងបានត្រៀមខ្លួនចែកផ្លូវជាមួយBusquets ដែលជាកម្លាំងស្នូលសំខាន់មួយរូបក្នុងក្រុម រយៈពេល១៤រដូវកាលកន្លងមកនេះ។

របាយការណ៍បន្ថែមថា Barca នៅតែជឿជាក់ថា ពួកគេនឹងអាចទទួលបានប្រាក់ច្រើនតាមរយៈការលក់ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះ ជាហេតុធ្វើឲ្យក្រុមពួកគេមានលទ្ធភាពបន្ថែម Kessie។

Busquets
Busquets

គួរឲ្យដឹងដែរថា Kessie ដែលនៅសល់កុងត្រាជាមួយ AC Milan ដល់ចប់រដូវកាលនេះ ត្រូវគេនិយាយថា ជាគោលដៅធំសម្រាប់  Barca នាទីផ្សារដោះដូរខែមករាខាងមុខទោះបីក្លិបនេះកំពុងព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុក៏ដោយ។

Barca មិនមែនជាក្លិបតែមួយគត់ ដែលចាប់អារម្មណ៍ កីឡាករវ័យ២៤ឆ្នាំរូបនេះទេ ខណៈ ParisSaint-Germain, Tottenham Hotspur, Manchester United, Liverpool និងChelsea ក៏ដូចគ្នា៕

Kessie 
Kessie 

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...